This is a printer friendly version

Search:

by keyword or phrase:

Go to:

Bible reference:

Translations:

Preferred Translations

  • Preferred Translations can be selected from the preferences tab

All Translations

Extra context verses: 0

john 1:1 (Table III)

Eusebian Number

1.1 3.14 4.1 4.3 4.5
Matt.1.1-16 Luke.3.23-38 John.1.1-5 John.1.9-10 John.1.14
1កំណត់ត្រា​វង្ស​ត្រកូល​របស់​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ និង​លោក​អ័ប្រាហាំ: 2លោក​អ័ប្រាហាំ​បង្កើត​លោក​អ៊ីសាក​ លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប​ លោក​យ៉ាកុប​បង្កើត​លោក​យូដា​ និង​បងប្អូន​របស់​គាត់​ 3លោក​យូដា​ និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស​ និង​លោក​សេរ៉ាស​ ឯ​លោក​ពេរេស​បង្កើត​លោក​ហេស្រុន​ លោក​ហេស្រុន​បង្កើត​លោក​រ៉ាម​ 4លោក​រ៉ាម​បង្កើត​លោក​អ័មីណាដាប់​ លោក​អ័មីណាដាប់​បង្កើត​លោក​ណាសូន​ លោក​ណាសូន​បង្កើត​លោក​សាលម៉ូន​ 5លោក​សាលម៉ូន​ និង​នាង​រ៉ាហាប់​បង្កើត​លោក​បូអូស​ ហើយ​លោក​បូអូស​ និង​នាង​រស់​បង្កើត​លោក​អូបិឌ​ លោក​អូបិឌ​បង្កើត​លោក​អ៊ីសាយ​ 6លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ​ ស្ដេច​ដាវីឌ​ និង​ប្រពន្ធ​លោក​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន​ 7ស្ដេច​សាឡូម៉ូន​បង្កើត​ស្ដេច​រេហូបោម​ ស្ដេច​រេហូបោម​បង្កើត​ស្ដេចអ័ប៊ីយ៉ា​ ស្ដេច​អ័ប៊ីយ៉ា​បង្កើត​ស្ដេច​អេសា​ 8ស្ដេច​អេសា​បង្កើត​ស្ដេច​យ៉ូសាផាត​ ស្ដេច​យ៉ូសាផាត​បង្កើត​ស្ដេច​យ៉ូរាម​ ស្ដេច​យ៉ូរាម​បង្កើត​ស្ដេច​អូសៀស​ 9ស្ដេច​អូសៀស​បង្កើត​ស្ដេច​យ៉ូថាម​ ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អេហាស​ ស្ដេច​អេហាស​បង្កើត​ស្ដេច​អេសេគាស​ 10ស្ដេច​អេសេគាស​បង្កើត​ស្ដេច​ម៉ាណាសេ​ ស្ដេច​ម៉ាណាសេ​បង្កើត​ស្ដេចអាំម៉ូន​ ស្ដេច​អាំម៉ូន​បង្កើត​ស្ដេច​យ៉ូសៀស​ 11ស្ដេច​យ៉ូសៀស​បង្កើតស្ដេច​យេកូនាស​ និង​បងប្អូន​របស់​ព្រះអង្គ​នៅ​គ្រា​មាន​ការ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ 12ក្រោយ​ការ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ ស្ដេច​យេកូនាស​បង្កើត​លោក​សាលធា​ លោក​សាលធា​បង្កើត​លោក​សូរ៉ូបាបិល​ 13លោក​សូរ៉ូបាបិល​បង្កើត​លោក​អ័ប៊ីយ៉ុឌ​ លោក​អ័ប៊ីយ៉ុឌ​បង្កើត​លោក​អេលាគីម​ លោក​អេលាគីម​បង្កើត​លោក​អេសូរ​ 14លោក​អេសូរ​បង្កើត​លោក​សាដុក​ លោក​សាដុក​បង្កើត​លោក​អេគីម​ លោក​អេគីម​បង្កើត​លោក​អេលីយ៉ុឌ​ 15លោក​អេលីយ៉ុឌ​បង្កើត​លោក​អេលាសារ​ លោក​អេលាសារ​បង្កើត​លោក​ម៉ាថាន​ លោក​ម៉ាថាន​បង្កើត​លោក​យ៉ាកុប​ 16លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប​ ជា​ប្ដី​នាង​ម៉ារា​ដែល​បាន​បង្កើត​ព្រះយេស៊ូ​ហៅ​ថា​ «ព្រះគ្រិស្ដ»​ 23កាល​ព្រះយេស៊ូ​ចាប់​ផ្ដើម​ការងារ​ព្រះអង្គ​ ព្រះអង្គ​មាន​អាយុ​ប្រហែល​សាម​សិប​ឆ្នាំ​ ហើយ​តាម​សេចក្ដី​សន្និដ្ឋាន​ពី​ប្រជា​ជន​ ព្រះអង្គ​ជា​កូន​លោក​យ៉ូសែប​ លោក​យ៉ូសែប​ជា​កូន​លោក​ហេលី​ 24លោក​ហេលី​ជាកូន​លោក​ម៉ាថាត់​ លោក​ម៉ាថាត់​ជា​កូន​លោក​លេវី​ លោក​លេវី​ជា​កូន​លោក​ម៉ិលគី​ លោក​ម៉ិលគី​ជា​កូន​លោក​យ៉ាណាយ​ លោក​យ៉ាណាយ​ជា​កូន​លោក​យ៉ូសែប​ 25លោក​យ៉ូសែប​ជា​កូន​លោក​ម៉ាត់ធាស​ លោក​ម៉ាត់ធាស​ជា​កូន​លោក​អេម៉ុស​ លោក​អេម៉ុស​ជា​កូន​លោក​ណាអ៊ូម​ លោក​ណាអ៊ូម​ជាកូន​លោក​អែសលី​ លោក​អែសលី​ជា​កូន​លោក​ណាកៃ​ 26លោក​ណាកៃ​ជាកូន​លោក​ម៉ាអាត​ លោក​ម៉ាអាត​ជា​កូន​លោក​ម៉ាតាធាស​ លោក​ម៉ាតាធាស​ជា​កូន​លោក​សេម៉ី​ លោក​សេម៉ី​ជា​កូន​លោក​យ៉ូសិក​ លោក​យ៉ូសិក​ជា​កូន​លោក​យូដា​ 27លោក​យូដា​ជា​កូន​លោក​យ៉ូអាណាន់​ លោក​យ៉ូអាណាន់​ជា​កូន​លោក​រេសា​ លោក​រេសា​ជា​កូន​លោក​សូរ៉ូបាបិល​ លោក​សូរ៉ូបាបិល​ជាកូន​លោក​សាលធាល​ លោក​សាលធាល​ជា​កូន​លោក​នេរី​ 28លោក​នេរី​ជា​កូន​លោក​ម៉ិលគី​ លោក​ម៉ិលគី​ជា​កូន​លោក​អ័តឌី​ លោក​អ័តឌី​ជា​កូន​លោក​កូសាម​ លោក​កូសាម​ជា​កូន​លោក​អែលម៉ូដាម​ លោក​អែលម៉ូដាម​ជា​កូន​លោក​អ៊ើ​ 29លោក​អ៊ើ​ជា​កូន​លោក​យ៉ូសេ​ លោក​យ៉ូសេ​ជា​កូន​លោក​អេលាស៊ើរ​ លោក​អេលាស៊ើរ​ជា​កូន​លោក​យ៉ូរិម​ លោក​យ៉ូរិម​ជា​កូន​លោក​ម៉ាត់ថាត់​ លោក​ម៉ាត់ថាត់​ជា​កូន​លោក​លេវី​ 30លោក​លេវី​ជា​កូន​លោក​ស៊ីម្មាន​ លោក​ស៊ីម្មាន​ជា​កូន​លោក​យូដា​ លោក​យូដា​ជា​កូន​លោក​យ៉ូសែប​ លោក​យ៉ូសែប​ជា​កូន​លោក​យ៉ូណាម​ លោក​យ៉ូណាម​ជា​កូន​លោក​អេលាគីម​ 31លោក​អេលាគីម​ជា​កូន​លោក​ម៉េលាស​ លោក​ម៉េលាស​ជា​កូន​លោក​ម៉ៃណាន​ លោក​ម៉ៃណាន​ជា​កូន​លោក​ម៉ាតាថា​ លោក​ម៉ាតា​ថា​ជា​កូន​លោក​ណាថាន់​ លោក​ណាថាន់​ជា​កូន​ស្ដេច​ដាវីឌ​ 32ស្ដេច​ដាវីឌ​ជា​កូន​លោក​អ៊ីសាយ​ លោក​អ៊ីសាយ​ជា​កូន​លោក​អូបិឌ​ លោក​អូបិឌ​ជា​កូន​លោក​បូអូស​ លោក​បូអូស​ជា​កូន​លោក​សាលម៉ូន​ លោក​សាលម៉ូន​ជា​កូន​លោក​ណាសូន​ 33លោក​ណាសូន​ជា​កូន​លោក​អមីណាដាប់​ លោក​អមីណាដាប់​ជា​កូន​លោក​អាដមីន​ លោក​អាដមីន​ជា​កូន​លោក​អ័រនី​ លោក​អ័រនី​ជាកូន​លោក​អើរ៉ាម​ លោក​អើរ៉ាម​ជា​កូន​លោក​ពេរេស​ លោក​ពេរេស​ជា​កូន​លោក​យូដា​ 34លោក​យូដា​ជា​កូន​លោក​យ៉ាកុប​ លោក​យ៉ាកុប​ជា​កូន​លោក​អ៊ីសាក​ លោក​អ៊ីសាក​ជា​កូន​លោក​អ័ប្រាហាំ​ លោក​អ័ប្រាហាំ​ជា​កូន​លោក​ថេរ៉ា​ លោក​ថេរ៉ា​ជា​កូន​លោក​ណាឃរ​ 35លោក​ណាឃរ​ជា​កូន​លោក​សេរូក​ លោក​សេរូក​ជា​កូន​លោក​រេហ៊ូ​ លោក​រេហ៊ូ​ជា​កូន​លោក​ផាលេក​ លោក​ផាលេក​ជា​កូន​លោក​ហេប៊ើរ​ លោក​ហេប៊ើរ​ជា​កូន​លោក​សេឡា​ 36លោក​សេទ្បា​ជា​កូន​លោក​កៃណាន​ លោក​កៃណាន​ជា​កូន​លោក​អើប៉ាក់សាឌ​ លោក​អើប៉ាក់សាឌ​ជា​កូន​លោក​សិម​ លោក​សិម​ជាកូន​លោក​ណូអេ​ លោក​ណូអេ​ជា​កូន​លោក​ឡាមេក​ 37លោក​ទ្បាមេក​ជា​កូន​លោក​មធូសាទ្បា​ លោក​មធូសាទ្បា​ជា​កូន​លោក​ហេណុក​ លោក​ហេណុក​ជា​កូន​លោក​យ៉ារេឌ​ លោក​យ៉ារេឌ​ជា​កូន​លោក​ម៉ាលេលាល​ លោក​ម៉ាលេលាល​ជា​កូន​​លោក​កៃណាន​ 38លោក​កៃណាន​ជា​កូន​លោក​អេណុស​ លោក​អេណុស​ជា​កូន​លោក​សេត​ លោក​សេត​ជា​កូន​លោក​អ័ដាម​ ហើយ​លោក​អ័ដាម​ជា​កូន​ព្រះជាម្ចាស់។​ 1កាល​ពី​ដើម​ដំបូង​ មាន​ព្រះបន្ទូល​ ព្រះបន្ទូល​គង់​នៅ​ជាមួយ​ព្រះជាម្ចាស់​ ហើយ​ព្រះបន្ទូល​ជា​ព្រះជាម្ចាស់។​ 2ព្រះបន្ទូល​បាន​គង់​នៅ​ជាមួយ​ព្រះជាម្ចាស់​ តាំងពី​ដើម​ដំបូង​មក​ 3គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយសារ​ព្រះបន្ទូល​ ហើយ​ក្នុង​បណ្ដា​របស់​ដែល​បាន​កើត​មក​ទាំងឡាយ​ បើ​គ្មាន​ព្រះបន្ទូល​ទេ​ គ្មាន​របស់​ណា​មួយ​កើត​មក​ឡើយ​ 4ដ្បិត​នៅ​ក្នុង​ព្រះបន្ទូល​មាន​ជីវិត​ ហើយ​ជីវិត​នោះ​ជា​ពន្លឺ​ដល់​មនុស្ស​លោក​ 5ពន្លឺ​នោះ​បាន​ភ្លឺ​ក្នុង​សេចក្ដី​ងងឹត​ ហើយ​សេចក្ដី​ងងឹត​មិន​ឈ្នះ​ពន្លឺ​ឡើយ។​ 9ព្រះអង្គ​ដែល​ជា​ពន្លឺ​ពិត​ប្រាកដ​ បាន​យាង​មក​ក្នុង​ពិភពលោក​ ដើម្បី​បំភ្លឺ​មនុស្ស​ទាំង​អស់។​ 10ព្រះអង្គ​បាន​គង់​នៅ​ក្នុង​ពិភពលោក​ ហើយ​ពិភពលោក​បាន​កើត​មក​ដោយសារ​ព្រះអង្គ​ ប៉ុន្ដែ​ពិភពលោក​មិន​ស្គាល់​ព្រះអង្គ​ទេ។​ 14ព្រះបន្ទូល​បាន​ត្រលប់​ជា​សាច់ឈាម ​គង់​នៅ​ក្នុង​ចំណោម​យើង​ ហើយ​យើង​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ដែល​ជា​សិរី​រុងរឿង​នៃ​ព្រះរាជ​បុត្រា​តែ​មួយ​គត់​មកពី​ព្រះ​វរ​បិតា​ ដែល​ពេញ​ដោយ​ព្រះគុណ​ និង​សេចក្ដី​ពិត។​